ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២.៣០នាទីរសៀល
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំផែនការវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដើម្បីបញ្ជូលទិន្នន័យពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅក្នុងផែនការវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យនិងមន្ត្រីពាក់ព័ន្ធ